khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ោន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម ឯកឧត្តម យស ផានីត្តា លេខាធិការក្រុម និងលោកជំទាវ ចឹង ហេង សមាជិកក្រុម តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភប្រចាំភូមិភាគទី៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់ព្រំដែនមុំបី កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥:៤០នាទីព្រឹក ។

    ពិធីបុណ្យសព លោកព្រឹន្ទបាលឯក សួន រ៉ោន ត្រូវបានរៀបចំនៅទីបញ្ជាការកងពលលេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail